(អាមេរិក)៖ លោក Edgar Mitchell ជាអ្នកអវកាស និងជាមនុស្សទី៦ ដែលបានជាន់ដីឋានព្រះច័ន្ទ ក្នុងបេសកកម្មអាប៉ូឡូទី ១៤ នៅក្នុងឆ្នាំ ១៩៧១ បានទទួលមរណភាពហើយ នៅក្នុងវ័យ ៨៥ឆ្នាំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងបេសកកម្មអាប៉ូឡូទី ១៤ នាឆ្នាំ ១៩៧១ លោក Edgar Mitchell បានចំណាយពេល ៩ម៉ោង ដើម្បី​ទស្សនាទេសភាពនៅលើឋានព្រះច័ន្ទ។ គាត់បាននិយាយថា អ្វីដែលគាត់បានឃើញនៅលើឋានព្រះច័ន្ទ គឺជាផ្ទាំងទស្សនីយភាពមួយដែលមិនអាច​ពន្យល់បាន ហើយគាត់ជឿជាក់ថា ក្រុម Aliens គឺបានមក​ទស្សនាភពផែនដីយើងដូចគ្នា។

លោក Mitchell ត្រូវបានគ្រូសារបញ្ជាក់ថា បានស្លាប់នៅក្នុង West Palm Beach រដ្ឋហ្វឡរីដា កាលពីថ្ងៃព្រហស្បតិ៍ គឺស្ថិតចំថ្ងៃខួបគម្រប់នៃការជាន់ដីឋានព្រះច័ន្ទរបស់លោក ហើយមូលហេតុការ​ស្លាប់គឺមកពីជំងឺចាស់ជរា៕