(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ព្រមានមិនលើកលែងឱ្យ លោក ហូ វ៉ាន់ ដែលបញ្ជាឱ្យធ្វើបាតុកម្មប្រឆាំងស្ថានទូតចិន នៅកម្ពុជា

២៖ ចិននឹងដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិក Lockheed Martin, Boeing និង Raytheon ដែលពាក់ព័ន្ធរឿងលក់អាវុធឲ្យកោះតៃវ៉ាន់

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ទាំងបរទេស និងខ្មែរ ដែលរុញរឿងមូលដ្ឋានទ័ពចិននៅកម្ពុជា គឺចង់ឈានទៅធ្វើរដ្ឋប្រហារ

៤៖ លោក ចូ បៃដិន៖ «ប្រទេសដែលគំរាមកំហែង សន្តិសុខអាមេរិកខ្លាំងបំផុតគឺរុស្ស៊ី ឯគូប្រជែងធំបំផុតនោះគឺចិន»

៥៖ សម្តេចតេជោ ហ៊ុន សែន បញ្ជារដ្ឋមន្ត្រី៤រូប ឲ្យចាត់មន្ត្រីចុះវាយតម្លៃផ្លូវ ទំនប់ និងស្ពាន ដែលខូចខាតដោយទឹកជំនន់ជាបន្ទាន់

៦៖ ព្រោះតែលោក ដូណាល់ ត្រាំ ទើបកូរ៉េខាងជើងអាចមានអាវុធនុយក្លេអ៊ែរ ដែលសាហាវជាងមុន, នេះបើតាមលោក ចូ បៃដិន

៧៖ សម្តេចតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសង់ផ្លូវ៣៨ខ្សែ តម្លៃសរុប១៥០លានដុល្លារ នៅក្រុងសៀមរាប នាថ្ងៃ១៦ ខែវិច្ឆិកាខាងមុខ

៨៖ WHO អំពាវនាវ៖ «គួរចាក់វ៉ាក់សាំងជូនប្រជាជនមួយចំនួន នៅក្នុងប្រទេសទាំងអស់ ជាជាងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងអស់ នៅក្នុងប្រទេសតែមួយចំនួន»

៩៖ សម្តេចតេជោ ហ៊ុន សែន៖ ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ គឺជាសមិទ្ធផលរបស់ជាតិ និងគាំទ្រការអភិវឌ្ឍន៍យកស្លឹកត្នោតខ្ចប់ស្ករត្នោត

១០៖ ព្យុះទីហ្វុង Molave បង្ខំឲ្យប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ភៀសខ្លួន នៅភាគខាងត្បូងទីក្រុងម៉ានីល

១១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសរង្វង់មូលចោមចៅ ចាប់ពីថ្ងៃនេះ

១២៖ ក្រុមបាតុករថៃនឹងដាក់ញ្ញតិទៅអាល្លឺម៉ង់ ដើម្បីស៊ើបអង្កេតលើការប្រើអំណាចនៃព្រះមហាក្សត្រ, ក្រុមបាតុករនឹងបន្តទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង

១៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ពិធីបុណ្យអុំទូកមិនប្រារព្ធ តែពិធីសំពះព្រះខែ និងការឈប់សម្រាក នៅតែអនុវត្តន៍ដដែល

១៤៖ អាហ្សែបៃហ្សង់បង្ហាញវីដេអូបាញ់កម្ទេចសព្វាវុធអាមេនី, បទឈប់បាញ់លើកទី៣ ចូលជាធរមាននៅថ្ងៃចន្ទនេះ

១៥៖ អ្នកកោះនរា សាទរចំពោះការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅកោះនរា

១៦៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រឈមមុខ ការអំពាវនាវឲ្យ «លាលែងពីតំណែង» ក្រោយព្រះមហាក្សត្របដិសេធ ការដាក់ប្រទេសក្នុងគ្រាអាសន្ន

១៧៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

១៨៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៣លាននាក់ ស្លាប់ជាង ១លាន ១៥ម៉ឺននាក់ និងជាសះស្បើយជិត ៣២លាននាក់!

១៩៖ ទស្សនៈវិភាគ៖ «ពេលខ្មែរមានទុក្ខ ទើបខ្មែរស្គាល់មុខសន្តានអ្នកនយោបាយដែលអន់ជាងសត្វសុនខ»

២០៖ ព្រះមហាក្សត្រម៉ាឡេស៊ី ក្រើនរំលឹកអ្នកនយោបាយទាំងអស់ ឲ្យរក្សាស្ថិរភាពក្នុងរដ្ឋាភិបាល ព្រោះប្រទេសជាតិកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩

២១៖ គ.ជ.ប៖ លទ្ធផលបឋមបង្ហាញថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២៦៨.៥៥៣នាក់

២២៖ មហិច្ឆតារបស់លោក ស៊ី ជិនពីង នឹងធ្វើឲ្យចិនឈប់បញ្ចេញឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសផែនដី នៅត្រឹមឆ្នាំ២០៦០

២៣៖ ករណីប្លន់នាវាដឹកប្រេង៖ កងកម្លាំងពិសេសអង់គ្លេសចាប់បាន ក្រុមជនសង្ស័យជាចោរសមុទ្រសរុប ៧នាក់

* ព័ត៌មាន Fresh News Plus

១៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានស្នើសុំលោក Mark Zuckerberg បិទមាតិកាមួយចំនួន ដែលប៉ះពាល់ដល់សាសនាអ៊ីស្លាម នៅលើ Facebook

២៖ Everton ស្គាល់ចាញ់លើកដំបូងនៅ Premier League ក្រោមថ្វីជើងរបស់ Southampton

៣៖ Tesla ប្រកាសហៅរថយន្ត ជាង៤ម៉ឺនគ្រឿងមកវិញ នៅក្នុងប្រទេសចិន

៤៖ លទ្ធផលសរុបចុងក្រោយ នៃការបិទបញ្ចប់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នៃសប្តាហ៍ទី២០

៥៖ ជើងឯក Juventus លេងបានត្រឹមស្មើជាមួយ Verona ក្នុងដីនៅ Serie A

៦៖ តើអ្នកដឹងទេ! មនុស្សប៉ុន្មានលាននាក់ដែលបានស្លាប់ដោយសារភ្នំភ្លើង និងមានប៉ុន្មានលាននាក់ទៀតដែលកំពុងរស់នៅក្បែរភ្នំភ្លើង?

៧៖ Hamilton រកបានជ័យជម្នះ ៩២លើកនៅព្រឹត្តិការណ៍ F1 កម្រិត Grand Prix វ៉ាដាច់កំណត់ត្រា Schumacher

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com