(ភ្នំពេញ)៖ លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា បានប្រាប់ទៅ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ឲ្យដឹងថា លោកចង់ឲ្យមានសាកលវិទ្យាល័យជាតិរបស់ខ្លួន ភ្ជាប់កិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការបង្ហាញឆន្ទៈនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសលោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជួបសំណេះសំណាល ជាមួយលោកឯកអគ្គរដ្ឋទូតទីម័រប្រចាំកម្ពុជា នៅអគារ 114A ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានសិក្សាមួយ ដែលទទួលបាននូវភាពល្បីល្បាញសេ្ទរីតែ គ្រប់ជំនាន់សម្រាប់ប្រជាពលរដ្ឋខែ្មរ ពិសេសសិស្សនិស្សតិ បានចាត់ទុកទីនេះថាជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏សំខាន់មួយ ក្នុងការស្វែងរកអនាគតដ៏ជាក់លាក់ ប្រកបដោយក្តសីង្ឃមឹក្នុងជីវិត។

សាកលវិទ្យាល័យមួយនេះ គឺជាសមិទ្ធផលនៃសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) ដែលត្រូវបានស្ថាបនាឡើងដោយថវិកាជាតិ និងត្រូវបានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

មុនចាប់ផ្តើមកិច្ចសន្ទនា លោក ជេត ជាលី បានស្វាគមន៍យ៉ាងកក់ ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូតទីម័រ និងប្រតិភូ ដែលបានចាប់អារម្មណ៍ ក្នុងការស្វែងយល់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបណ្ឌិតសាកលវិទ្យាធិការ ថែមទាំងបានរំលឹកប្រវត្តិនៃការកកើតឡើង និងធ្វើបច្ចុប្បន្នភាព របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់ដល់លោកឯកអគ្គរដ្ឋទូតទីម័រ និងប្រតិភូឲ្យបានយល់ដឹងផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានសម្តែងក្តីរំភើបពីប្រវត្តិ និងបច្ចុប្បន្នភាពរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក បានបង្ហាញឆន្ទៈចង់ឲ្យមានសាកលវិទ្យាល័យទីម័រ ធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បញ្ជាក់ចំពោះមុខបណ្ឌិត ជេត ជាលី ទៀតថា លោកចង់ឲ្យថ្នាក់ដឹកនាំទីម័រ មកធ្វើទស្សនកិច្ចស្វែងយល់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយសរសើរថា បើមកទស្សនកិច្ចនៅកម្ពុជា ដោយមិនបានចូលទស្សនាសាកលវិទ្យាល័យនេះ គឺជាទស្សនកិច្ចគ្មានន័យសោះឡើយ៕