(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង បានរកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ទាំង២២រូបហើយ ក្នុងឱកាសអបអរគម្រប់ខួប២ឆ្នាំរបស់ខ្លួន ក្នុងខែកញ្ញាកន្លទៅនេះ។ កម្មវិធីប្រគល់រង្វាន់ធំជូនអ្នក ឈ្នះនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ ក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅ ជីប ម៉ុង ណូរ៉ូ ម៉ល។

លោក Laurent Hamelet នាយកផ្នែក Supermarket និងExpress នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា៖ «ផ្សារទំនើប ជីប ម៉ុង តែងតែមានការផ្តល់ជូនពិសេសលើទំនិញយ៉ាងសម្បូរបែប ដែលមានគុណភាពខ្ពស់ និងរង្វាន់លើកទឹកចិត្តជាច្រើនដល់អតិថិជន ដែលតែងតែគាំទ្រទិញទំនិញ នៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express របស់យើង»

ផ្សារទំនើប ជីប ម៉ុង មានលក់ផលិតផលយ៉ាងសម្បូរបែប រួមមានគ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ប្រចាំថ្ងៃ ភេសជ្ជៈ រួមទាំងផលិតផលក្នុងស្រុកដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និងផលិតផលជាច្រើនទៀត ដែលធានាគុណភាពខ្ពស់ ការវេចខ្ចប់ស្តង់ដារប្រកបដោយអនាម័យខ្ពស់។ ចំណែកការដើរទិញទំនិញ គឺប្រកបដោយផាសុកភាពផងដែរ។

ផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express មាន ចំនួន៧ទីតាំង រួមមាន៖

*ទី១៖ នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស
*ទី២៖ អ៊ីឌិនហ្គាឌិន
*ទី៣៖ ជីប ម៉ុង ណូរ៉ូ ម៉ល
*ទី៤៖ ជីប ម៉ុង Express បឹងសាឡាង
*ទី៥៖ ជីប ម៉ុង Express បាក់ទូក សេនធើ
*ទី៦៖ ជីប ម៉ុង Express លែនម៉ាក ២៧១
*ទី៧៖ ជីប ម៉ុង Express ៤៨៤ នៅបឹងត្របែក។

ទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ដើម្បីគុណភាព តម្លៃសមរម្យ រួមទាំងសេវាកម្មល្អ និងបរិយាកាសដ៍មានផាសុខភាព៕