(ភ្នំពេញ)៖ លោក  ហែម ដារិទ្ធិ អភិបាល នៃគណៈ​អភិបាល ខណ្ឌពោធិ៍សែនជ័យ​ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ​ នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹកនាំកំលាំងចំរុះ ចុះធ្វើល្បាតជាទ្រុងទ្រាយធំ​ តាមភូមិសាស្ត្រ​សង្កាត់ទាំង​ ១០​ ដើម្បី​បង្ការ​ និងពង្រឹង​សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះ​ លោកអភិបាល​ ​បានចុះសួរសុខទុក្ខកំលាំងសមត្ថកិច្ចតាម​ប៉ុស្តិ៍ទាំង​១០​ ព្រមទាំងបានឧបត្ថម្ភថវិកា​ ២០ម៉ឺនរៀលក្នុង​១ប៉ុស្តិ៍​ និងកំលាំងប្រជាការពារ ក្នុង​១សង្កាត់ថវិកា​ ១០ម៉ឺនរៀល។

សូមជម្រាបថា កំលាំងចូលរួមសហការចុះល្បាតនៅយប់មិញនេះ មាន៖ មន្ត្រីខណ្ឌ​ ១១នាក់ កំលាំងអធិការនគរបាលខណ្ឌ​ ១៨នាក់ កំលាំងកងរាជអាវុធហត្ថខណ្ឌ​ ២១នាក់ កំលាំងសន្តិសុខសាលាខណ្ឌ​ ១៦នាក់៕