(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងលោកស្រី នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់លោក ហេង សួរ និងលោក ហេង ណន ដែលបានទទួលមរណភាពនាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០៖១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកស្រីបានសម្តែងនូវសមានទុក្ខសោកស្តាយអាឡោះអាល័យក្រៃលែង និងបានចូលរួមរំលែកនូវមរណទុក្ខជាមួយលោក ហេង សួរ និងលោក ហេង ណន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងបងប្អូនកូនចៅទាំងអស់ចំពោះការបាត់បង់ដោយសោកស្តាយបំផុតនូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង បានចាប់បដិសន្ធិក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕