(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៦ករណី ក្នុងនោះ ករណីប្រើប្រាស់ ៤ករណី, ជួញដូរ ១២ករណី និងឃាត់ខ្លួនជនសង្ស័យ ៤១នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៨,៤៤៩ករណី ឃាត់មនុស្ស ១៧,២០៤នាក់ (ស្រី ១,០៧៥នាក់)៕