(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន គ.ជ.គ.ម. និង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ (គ.ជ.គ.ម) បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ លោកឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជា និងប្រធានតំណាងចៃកា (JICA) នៅកម្ពុជា បានយកអំណោយយ៉ាងសន្ធឹកសន្ធាប់ មកប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាល:ទេស:ដែលកម្ពុជាជួបគ្រោះទឹកជំនន់ចំនួន ២០ខេត្ត-រាជធានី។

នៅក្នុងជំនួបទ្វេភាគី គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ លោក ហង្ស សាមឿន ជាអនុប្រធាន និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងតំណាងនាយឧត្តមសេនីយ៍ គន់ គីម រវាងលោក មីកាមិ ម៉ាសាហិរ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានលើកឡើងថា ដោយមានចំណងមិត្តភាពដ៏យូលង់ណាស់មកហើយ រដ្ឋាភិបាលជប៉ុន រវាងរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធ យូរអង្វែង និងជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ចូលរួមសុខទុក្ខជាមួយគ្នា ក៏ដូចជាប្រជាជន នៃប្រទេសជាមិត្តតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដទៃទៀតផងដែរ។

លោក មីកាមិ ម៉ាសាហិរ៉ូ បានថ្លែងថា អំណោយជំនួយសង្គ្រោះបន្ទាន់ ដែលបានពីស្ថានទូតជប៉ុន ដឹកតាមជើងយន្តហោះមកផ្ទាល់ដល់កម្ពុជាចំនួន២ជើង នៅយប់ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែតុលារួមមាន ឧបករណ៍ចម្រោះទឹក, ភួយ, ម៉ាស៉ីនភ្លើង ស្ថាប័ន គ.ជ.គ, កម្រាលផ្លាស្ទិក, កម្រាលគេង និងធុងទឹកនិងសម្ភារផ្សេងៗទៀត ដើម្បីយកទៅចែកជូនដល់ប្រជាជនរងផលប៉ះពាល់ បង្កដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ នៅខេត្តបន្ទាយមានជ័យ និងតាមខេត្តដទៃទៀត គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ដោយផ្ទាល់។

អនុប្រធាន (គ.ជ.គ.ម) បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្ត ជូនចំពោះលោកមីកាមិ ម៉ាសាហិរ៉ូ និងប្រធានតំណាង (JICA) នៅកម្ពុជា ដែលបានបង្ហាញពីសមានចិត្តសប្បុរស អាណិតអាសូរ ស្រឡាញ់រាប់អានប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ នាំមកនូវជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាប្រពៃនេះ ដើម្បីជួយឆ្លើយតប និងសម្រួលដល់ជីវភាពមួយរយៈ របស់ពួកគាត់។

តំណាងទេសរដ្ឋមន្រ្តីអនុប្រធានទី១ បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត, ប្រធានតំណាង ចៃកា (JICA) ជ្រាបនូវទិន្នន័យផលប៉ះពាល់ជាបឋម ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ ប្រជាជន រងផលប៉ះពាល់ចំនួន ១៣៣,៧៩៤ គ្រួសារ ស្មើប្រមាណ៥៣៥,១៧៦នាក់, ប្រជាជនបានជម្លៀស មកទីទួលសុវត្ថិភាពចំនួន ១១,៦៤៧គ្រួសារ ស្មើប្រមាណ ៤៦,៥៥៨ នាក់, និងប្រជាជនស្លាប់ចំនួន ៣៩ នាក់។ ចំពោះទិន្នន័យរួម នៃផលប៉ះពាល់ និងខូចខាត នឹងធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀង ត្រូវបានបញ្ចប់ និងឆ្លើយតបទាន់ពេលវេលា៕