(ភ្នំពេញ)៖ «នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅដដែល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ» នេះបើយោងតាមរបាយការណ៍ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ។

ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ១-ស្ថិតក្នុងខណ្ឌច្បារអំពៅ, ២-ខណ្ឌពោសែនជ័យ, ៣-ខណ្ឌមានជ័យ, ៤-ខណ្ឌទួលគោក និងទី៥ខណ្ឌឫស្សីកែវ

គួរបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះម្សិលមិញ កម្លាំងនគរបាលចរាចរណ៍បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ចាប់ពីម៉ោង៩ ដល់ម៉ោង ៣ភ្លឺ ដោយ​ឃាត់មនុស្សបាន១៣នាក់ ដែលផឹកគ្រឿងស្រវឹង ហើយបើកបរនៅភូមិសាស្រ្ត រាជធានីភ្នំពេញ ក្នុងនោះមានអ្នកបើកបររថយន្ត ៥នាក់ និងអ្នកបើកម៉ូតូ ៨នាក់។ សរុបរយៈពេល ៥ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនបាន ៤២នាក់ ក្នុងនោះមានអ្នកបើកបររថយន្ត ១០នាក់ និងអ្នកបើកម៉ូតូមាន ៣២នាក់៕