(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំកម្មវិធីសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងកម្មករ ក្រុមហ៊ុន ស៊ិនទ្រី ក្រោមអធិបតីលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។

អំណោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ១បាវ, មី១កេស និងថវិកា២០.០០០រៀល។

ថ្លែងក្នុងឱកាសនោះ ថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ បានណែនាំប្រជាពលរដ្ឋរងគ្រោះ ត្រូវខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរផងដែរ៕