(ភ្នំពេញ)៖ ខុនដូរ D’seaviewរបស់ក្រុមហ៊ុន Camhomes ដែលទើបតែសម្ពោធនៅខេត្តព្រះសីហនុ ទទួលបានការកក់របស់អតិថិជនជាង១.០០០នាក់ ដែលចាប់អារម្មណ៍លើការអភិវឌ្ឍរបស់គម្រោងនេះ ហើយក្នុងនោះក៏មានពិធីការនីដ៏ល្បីល្បាញម្នាក់ផងដែរ គឺអ្នកនាង ខៀវ សានសាណា ។

អ្នកនាង ខៀវ សានសាណា បានអោយដឹងថា «ខ្ញុំបានទិញខុនដូរ D’seaview កាលពីខែមុន។ អ្វីដែលទាក់ទាញខ្ញុំនោះគឺ ខុនដូរ D’seaview ត្រូវបានសាងសង់នៅក្បែរឆ្នេរសមុទ្រដែល អាច អោយនាងខ្ញុំ និងក្រុមគ្រួសារទៅសំរាកលំហែកាយ និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៃ ឆ្នេរសមុទ្រកម្ពុជាបានយ៉ាងងាយស្រួល។ ម្យ៉ាងវិញទៀតនៅពេលដែលខ្ញុំ មានខុនដូរផ្ទាល់ ខ្លួននៅតំបន់ទេសចរណ៍មួយនេះ ខ្ញុំមិនចាំបាច់ខ្វាយខ្វល់រឿងរកសណ្ឋាគារស្នាក់នៅទេ»។

អ្នកនាងបានបន្តថា «វាជាទីកន្លែងមួយ ដ៏ល្អសម្រាប់ការធ្វើវិនិយោគទន់ ត្បិតថា ខ្ញុំអាចជួលអោយភ្ញៀវជាតិ និងអន្តរជាតិដែលមកស្នាក់នៅខេត្តព្រះសីហនុ ហើយឥឡូវនេះប្រទេសសមាជិក របស់សមាគម ASEAN បានធ្វើសមាហរណកម្មជាមួយគ្នាហើយ ដូច្នេះនាងខ្ញុំជឿជាក់ថានិង មានជនបរទេសមកស្នាក់និងធ្វើការនៅទីនេះច្រើន។ ពេលនោះតម្រូវការនៃការស្នាក់នៅក៏មានច្រើនដែរ។ អញ្ចឹងវាគឺជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំដែល មានខុនដូរនៅទីនោះ»។

D’Seaview ត្រូវបានរចនាឡើងឲ្យមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងអាចគយគន់ទេសភាពជុំវិញក៏ដូចជាផ្ទៃសមុទ្រយ៉ាងធំល្វឹងល្វើយ។ គ្រប់បន្ទប់ទាំងអស់សុទ្ធបែរមុខទៅទិសខាងត្បូង ឬ ទិសនិរតី។ ការសាងសង់ខុនដូនេះនឹងរួចរាល់អស់ក្នុងរយៈពេល២ឆ្នាំទៀត។

D’Seaview មានទីតាំងនៅ ភូមិ ១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះ D’Seaview លោកអ្នកអាចមកទស្សនាដោយផ្ទាល់នៅ Showroom អគារកាណាឌីយ៉ាជាន់ទី៣ ហើយអាចពិភាក្សាជាមួយអ្នកជំនាញដើម្បីទទួលបាននូវអត្ថប្រយោជន៍ដ៏ច្រើន លោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 023985828 /0977689090 ឬចូលទស្សនាតាមរយៈគេហទំព័រ www.mycamhomes.com