(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យដំណើរការចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទឡើងវិញ នៅលើផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៦៤ ផ្លូវជាតិលេខ៩៥ និងផ្លូវខេត្តលេខ២៦២៧ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទន្ទឹមនឹងការអនុញ្ញាតនេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសំណូមពរម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ បើកបរដោយការយកចិត្តទុក ដាក់ទទួលខុសត្រូវខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវចៀសវាងរាល់ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដែលធ្វើឲ្យតួផ្លូវថ្នល់រងការប្រេះ ស្រុត ខូចខាត ជាពិសេសផ្លូវថ្នល់ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកផងដែរ៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖