(ភ្នំពេញ)៖ ចម្រៀងគ្រួសារខ្មែរ បានបញ្ចេញចម្រៀងមួយបទក្រោមចំណងជើងថា «អក្ខរាក្នុងកញ្ចប់បាយ» ដែលចម្រៀងមួយបទនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្តែងពីការដឹងគុណរបស់ពលរដ្ឋរងគ្រោះទឹកជំនន់ ដល់កងកម្លាំងអន្តាគមន៍របស់រាជរដ្ឋាភិបាល សម្រាប់ប្រតិបត្តិការសង្គ្រោះ អំឡុងពេលកម្ពុជាជួបគ្រោះធម្មជាតិនេះ។

អត្ថន័យដ៏សំខាន់ក្នុងកម្រងបទចម្រៀងនេះដែរ បង្ហាញថាការដឹងគុណ និងផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក គឺជានិស្ស័យក្នុងបេះដូងរបស់ពូជពង្សខ្មែរយើងសុទ្ធសាធ។

«អក្ខរាក្នុងកញ្ចប់បាយ» ត្រូវបាននិពន្ធទំនុកច្រៀងដោយឯកឧត្តម ហ៉ឹម សុភា(នភា) ច្រៀងដោយលោក ហួត សុវណ្ណ ហើយត្រូវបានផលិតតាមលំនាំបទ បុប្ផាក្បាលជ្រោយ៕

សូមស្តាប់ចម្រៀងដ៏មានអត្ថន័យទាំងស្រុងដូចតទៅ៖