(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ (CamIU) វិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី អិល ធី (ELT) និងសាលាបឋមសិក្សា មធ្យមសិក្សា អ៊ី អិល ធី (EESS) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យឲ្យបានជ្រាបថា៖ ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ)។

បញ្ជាក់៖សិស្ស-និស្សិតដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រ ត្រូវមកបើកយកឯកសណ្ឋានផ្លូវការ នៅសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ និងវិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី អិល ធី សាខាផ្សារធំថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ រៀងរាល់ម៉ោងធ្វើការ៕

សូមទំនាក់ទំនង៖ 012 872 630/012 931 817/092 336 605