(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ អំពីលទ្ធផលនៃកិច្ចប្រជុំ ធំៗចំនួន៣ ក្នុងក្របខ័ណ្ឌអាស៊ាន ពីចម្ងាយតាមប្រព័ន្ធវីដេអូ។ នេះបើសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំធំៗ ចំនួន៣ ក្នុងក្របខ័ណ្ឌអាស៊ាន ពីចម្ងាយតាមប្រព័ន្ធវីដេអូនេះ ដឹកនាំដោយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំទាំង៣នេះ រួមមាន៖ ១៖ កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២៖ កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង៣៖ កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ដែលមានខ្លឹមសារទាំងស្រុង៖