(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

 ១៖ សម្តេចតេជោ ហ៊ុន សែន រិះគន់ថាអ្នកនយោបាយខ្លះ មិនដែលនិយាយសូម្បីពាក្យរំលែកទុក្ខ និងមរណទុក្ខ ចំពោះពលរដ្ឋរងគ្រោះទឹកជំនន់

២៖ ក្រុមបាតុករថៃទុកពេល៣ថ្ងៃឲ្យលោក ប្រាយុទ្ធ ចាន់អូចា «ចុះចេញពីតំណែង» បើមិនដូច្នោះទេ មហាបាតុកម្មនឹងផ្ទុះឡើង!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជនដែលជួបការលំបាកឡើយ!

៤៖ ដុតកម្តៅ! អាមេរិកអនុម័តផែនការលក់អាវុធ ដែលមានតម្លៃ ១.៨ពាន់លានដុល្លារឲ្យកោះតៃវ៉ាន់

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំជាថ្មីទៅក្រុមប្រឆាំងថា «បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់»

៦៖ មន្ត្រីជំនិតលោក ត្រាំ ចោទប្រកាន់ចិនថា កំពុងព្យាយាមលួច ឯកសារស្រាវជ្រាវវ៉ាក់សាំងកូវីដ-១៩ ពីសហរដ្ឋអាមេរិក និងអឺរ៉ុប

៧៖ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកក្រុមប្រឆាំងកំពុងច្រណែន ចំពោះសកម្មភាពជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

៨៖ លោក អូបាម៉ា៖ «ត្រាំ ការពារប្រជាជនអាមេរិកមិនបានហើយ សូម្បីខ្លួនឯងក៏ឆ្លងកូវីដ-១៩ដែរ», លោក ត្រាំ៖ «អូបាម៉ា ធ្លាប់ជួយឃោសនាឲ្យលោកស្រី គ្លីនតុន ចាញ់ឆ្នោត»

៩៖ សម្តេចតេជោ ហ៊ុន សែន៖ ក្រោយគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលត្រូវស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងនៅតែបន្តជួយពលរដ្ឋដែលរងគ្រោះ

១០៖ ២ខែចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើនឡើងយ៉ាងគំហុក ខណៈមន្ទីរពេទ្យនានាកំពុងកកស្ទះ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ រថយន្តយោធា ២៩០គ្រឿង ដែលកម្ពុជាទិញពីចិនបានក្លាយជាមធ្យោបាយដ៏ស័ក្តិសិទ្ធិ ក្នុងប្រតិបត្តិការជួយពលរដ្ឋជួបគ្រោះទឹកជំនន់បន្ថែមលើមុខងារក្នុងវិស័យកងទ័ព

១២៖ ទីបំផុតលោក ប្រាយុទ្ធ ចាន់អូចា ប្រកាសលុបចោលការប្រកាសអាសន្ន ចំពោះមុខបាតុកម្មដ៏ក្តៅគគុក

១៣៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីរីករាយពេលស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ អនុវត្តន៍ដោយការពេញចិត្ត តាមការអំពាវនាវឲ្យអនុគ្រោះដល់ពលរដ្ឋរងគ្រោះទឹកជំនន់

១៤៖ សាកលវិទ្យាល័យអង់គ្លេស Oxford ជ្រើសរើសប្រទេសថៃ ធ្វើជាកន្លែងផលិតវ៉ាក់សាំងកូវីដ-១៩ ដើម្បីចែកចាយនៅទីផ្សារអាស៊ាន

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ ក្រោមនយោបាយឈ្នះឈ្នះ បានកែប្រែតំបន់សង្គ្រាមទាំងអស់ ក្លាយជាតំបន់អភិវឌ្ឍ

១៦៖ វេជ្ជបណ្ឌិតប្រេស៊ីលបាត់បង់ជីវិត ក្រោយចូលរួមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស ដែលនេះជាករណីស្លាប់ដំបូងបំផុតលើលោក

១៧៖ សម្ដេចតេជោ ហ៊ុន សែន ឯកភាពឲ្យពន្យារពេលប្រមូលពន្ធលើចំណេញមូលធន ទៅដើមឆ្នាំ២០២២

១៨៖ អ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងអាកាសជាលក្ខណៈទ្រង់ទ្រាយធំមួយ ដើម្បីត្រៀមប្រឈមមុខនឹងសត្រូវ

១៩៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន

២០៖ ភ្លៀងធ្លាក់យ៉ាងគំហុកនៅឥណ្ឌូណេស៊ី បង្កឲ្យបាក់ដីនៅតំបន់អណ្តូងរ៉ែមួយ និងផ្តាច់ជីវិតកម្មករ១១នាក់

២១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

២២៖ ជប៉ុនផ្តល់ឥណទានសម្បទានដល់កម្ពុជា ជាង២០០លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់ដោយសារកូវីដ១៩

២៣៖ អបអរសាទរ! ទីក្រុងសៀមរាប ត្រូវបានប្រកាសជា «ទីក្រុងវប្បធម៌អាស៊ាន» ក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ

២៤៖ ក្រសួងការបរទេស ប្រកាសពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ

២៥៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី២១ ខែតុលា ម្សិលមិញ

២៦៖ ចាប់ពីថ្ងៃទី២២នេះតទៅ ផ្លូវក្នុងខេត្តកណ្តាល បើកដំណើរជាធម្មតា លើកលែងផ្លូវជាតិលេខ២, លេខ២០ និងផ្លូវលេខ៣៤ តែហាមរថយន្តដឹកទំនិញធុនធំ

- ព័ត៌មាន Fresh News Plus

១៖ គួរយល់ដឹង! ប្រាសាទបន្ទាយសំរែ បន្សល់ក្បូរក្បាច់រចនាភាគច្រើន និងមានមឈូសថ្មមួយនៅប្រាង្គកណ្ដាល

២៖ កម្មវិធីប្រកួតសប្តាហ៍ចុងក្រោយ នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០

៣៖ Real បរាជ័យនៅថ្ងៃបើកឆាកពានអឺរ៉ុបលើកដំបូង គិតចាប់ពីឆ្នាំ១៩៨៦ ក្រោមថ្វីជើងរបស់ Shakhtar

៤៖ ភ្ញៀវទេសចរបរទេស ទៅកាន់ជប៉ុន ធ្លាក់ចុះស្ទើតែ១០០ភាគរយ ក្នុងខែកញ្ញា

៥៖ ទីបំផុតកំពូលរថយន្តអគ្គិសនីល្បី ជាប់ពានរង្វាន់លំដាប់ពិភពលោក JAGUAR I-PACE បង្ហាញវត្ដមាននៅកម្ពុជាហើយ!

៦៖ Bayern នៅតែបន្តភាពខ្លាំងដោយបំបាក់ក្រុម Atletico ៤-០ នៅថ្ងៃបើកឆាក UCL រដូវកាលថ្មី

 * សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ http://www.freshnewsasia.com