(បាត់ដំបង)៖ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ធ្វើការចុះពិនិត្យម្សៅដោះគោ ក្នុងក្របខណ្ឌនៃអនុក្រឹត្យលេខ ១៣៣ និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មលេខ ២៧៣៣ យើងបានធ្វើការចុះពិនិត្យ ទីតាំងដែលមានលក់ម្សៅទឹកដោះគោ នៅផ្សារបឹងឈូកសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សកម្មភាពធ្វើឡើង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារ បានរកឃើញម្សៅទឹកដោះគោ ហួសកាលបរិច្ឆេទលិខិតអនុញ្ញាត របស់ក្រសួងសុខាភិបាលសរុប ៤៨ កំប៉ុង។ មន្រ្តីជំនាញ ឲ្យធ្វើការបញ្ឈប់ការដាក់តាំងលក់ជាបណ្ដោះអាសន្ន។

លោក ហាក់ សុខរិន ប្រធានសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប ) ខេត្តបាត់ដំបង បានឲ្យដឹងថា ម្សៅទឹកដោះគោ ហួសកាលបរិច្ឆេទលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល សរុប៤៨កំប៉ុង។

លោកបានបន្តថា «បន្ទាប់ពីបានចុះរកឃើញហើយ មន្ត្រីជំនាញយើងបានរឹបអូស និងបញ្ឈប់ការដាក់តាំងលក់បណ្តោះអាសន្នសិន ដើម្បីរង់ចាំច្បាប់អនុញ្ញាត និងបទបញ្ជាថ្មី ទើបលក់បានវិញ»