(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ជាមួយមន្ត្រីសាលាខេត្តមួយចំនួនទៀត នៅព្រឹក ថ្ងៃទី៥ ខែកុម្ភៈនេះ បានចុះសួរសុខទុក្ខបងប្អូនអាជីវករ ដែលកំពុងប្រកបរបរលក់ដូរ នៅផ្សារសាមគ្គី ក្រុងកំពង់ចាម។

ផ្សារនេះមានឈ្មោះដើមថា «ផ្សារសាលាចិន» ដែលជាផ្សារមួយមានលក្ខណៈកខ្វក់ បរិស្ថានមិនស្អាត មិនសិក័្កសមជាផ្សាររៀបរយ ហើយក្រោយមក ដោយយល់នូវបញ្ហានេះ លោកអភិបាលខេត្តបានសម្រេចរៀបចំផ្សារនេះ ដោយបានរៀបចំសាងសង់ឡើងវិញ ជាផ្សារថ្មីសឡាងមួយ និងបានប្តូរឈ្មោះផ្សារនោះជាផ្សារសាមគ្គីវិញ។ ផ្សារនេះត្រូវបានចាប់ផ្តើមដំណើរលក់ដូរ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ បច្ចុប្បន្នផ្សារនេះជាផ្សាររៀបរយ មានបរិស្ថានស្អាត និងមានអាជីវករលក់ដូរច្រើន។

ដំណើរសាកសួរសុខទុក្ខ របស់លោកភិបាលខេត្ត លន់ លឹមថៃ ត្រូវបានបញ្ចប់ទៅជាមួយ នឹងទឹកមុខរីករាយរបស់អាជីវករផ្សារ បន្ទាប់ពីពួកគាត់ទទួលបានផ្សារថ្មីសឡាន និងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងផងដែរ៕