(ត្បូងឃ្មុំ)៖ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វសស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំង អនុវត្តគម្រោង «គម្រោងតេជោភូមិ១០០» ដឹកនាំដោយលោក កែវ ពិសិដ្ឋ ប្រធានមជ្ឍមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងដោយមានអញ្ជើញចូលរួមពី លោកនាយករដ្ឋបាល និងលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

គោលបំណងនៃជំនួបពិភាក្សា ដើម្បីផ្លាស់ប្តូរយោបល់អំពីការជ្រើសរើសកំណត់ទីតាំងដែលមានសក្តានុពលចំនួន០៤កន្លែង ក្នុងខេត្តត្បូងឃ្មុំ ដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០នៃ «គម្រោងតេជោភូមិ១០០»។

លោក កេង ប៊ុនណា អភិបាលរងខេត្ត បានថ្លែងថា ទីតាំងដែលបានត្រូវជ្រើសរើសគឺទីតាំងត្រូវមានសក្តានុពលវប្បធម៌ និងប្រវត្តិសាស្រ្ត នឹងមានសក្តានុពលទាកទាញកាវិនិយោគឯកជន និងផ្អែកលើកក្តាវិជ្ជាសាស្ត្រជាច្រើនផងដែរ។

សូមបញ្ជាក់ថា សម្រាប់ទីតាំងរបស់ខេត្តត្បូងឃ្មុំ មាន៤កន្លែង ត្រូវបានជ្រើសរើស គឺទីតាំងត្រូវមានសក្តានុពលផងដែរក្នុងនោះ រម្មណីយដ្ឋានប្រាសាទប្រធាតុបាស្រី ប្រវត្តិរឿងទុំទាវ រមណីយដ្ឋានហ្លួងព្រះស្ដេចកន និងទេសចរណ៍ធម្មជាតិព្រៃកំពែង៕