(កណ្តាល)៖ ដោយពិនិត្យឃើញថាស្ថានភាពទឹកជំនន់បានស្រកផុតអស់ពីតួផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យ យានយន្តគ្រប់ប្រភេទធ្វើចរាចរជាធម្មតានៅលើ កំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០តទៅ លើកលែងតែកំណាត់ ផ្លូវជាតិ លេខ២, ផ្លូវជាតិលេខ២០ និងផ្លូវលេខ 1KD9 (លេខ៣៤) ដែលត្រូវបន្តហាមឃាត់ការធ្វើចរាចរណ៍ ចំពោះរថយន្តដឹកទំនិញធុនធំមួយរយៈពេលទៀត រហូតដល់ទឹក បានស្រកផុតអស់ពីចិញ្ចើមផ្លូវ និងជាយផ្លូវ។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល៖