(ពោធិ៍សាត់)៖ កម្លាំងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលប្រម៉ោយ ធ្វើការចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដ៏សកម្មបានចំនួន៦នាក់ នៅត្រង់ចំណុច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៦នេះ។

នៅក្នុងការចុះបង្រ្កាបនេះដែរ ខាងកម្លាំងបានឆែករកឃើញនៅសម្ភារ ដែលនៅជាប់នឹងខ្លួនជនទាំង៦នាក់ នោះរួមមាន ដបសម្រាប់ជក់ថ្នាំចំនួន២ ទូរសព្ទ័៣គ្រឿង ដែកកេះ២ ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួនធំ ទុយយោ និងក្រដាស់អាលុយមីញ៉ូម១ដុំ​ អត្តសញ្ញាណបណ័្ណសញ្ជាតិខ្មែរ១សន្លឹក​ លុយ៥ដុល្លារ និងលុយខ្មែរចំនួន ៣៥០០០០រៀល។

ក្រោយពីឆែកឆេររកឃើញសម្ភារ សម្រាប់ជក់ និងចែកចាយរួចមក ជនទាំង៦នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕