(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតវីដេអូមួយស្តីពី កិច្ចពិភាក្សាយ៉ាងផុសផុល ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ក្នុងវីដេអូរយៈពេល ១ម៉ោង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា អ្នកដែលចូលរួមបញ្ចេញមតិយោបល់ សុទ្ធតែបានផ្តល់មតិយោបល់ និងលើសំណួរ ពាក់ព័ន្ធនឹងប្រធានបទទាំងអស់។ ភាគី ដែលបានបញ្ចេញយោបល់ និងលើកជាសំណួរ រួមមាន៖ តំណាងមកពីអង្គការសង្គមស៉ីវិលនិចហ្វិច, តំណាងមកពីគណបក្សយុវជនកម្ពុជា, តំណាងមកពីគណបក្សធម្មាធិបតេយ្យ, តំណាងមកពីគណបក្សប្រជាជនកម្ពុជា, តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងតំណាងមកពីគណបក្សប្រជាជនកម្ពុជា។

គណបក្សនយោបាយចំនួន៤ និងអង្គការនិចហ្វិច សុទ្ធតែបានបញ្ចេញមតិយោបល់ កោតសរសើដល់ គជប ដែលបានធ្វើការងារយ៉ាងល្អ អំឡុងពេលដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ ក្នុងនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានបញ្ចេញមតិយោបល់មួយចំនួន ពាក់ព័ន្ធនឹងប្រធានបទខាងលើផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖