(ភ្នំពេញ)៖ ដើម្បីអបអរសាទការមកដល់ថ្មីនៃទូរស័ព្ទដៃទំនើប Samsung Galaxy A ស៊េរី 2016 ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធី ផ្តល់ជូនបន្ថែមពិសេសគឺ Free អាវក្រៅ (Jacket) ដ៏ស្រស់ស្អាតមួយរាល់ពេល ដែលលោកអ្នកទិញទូរស័ព្ទដៃSamsung Galaxy ប្រភេទណាមួយក្នុងចំណោម Samsung Galaxy A ទាំង៣ ស៊េរីដែលរួមមាន៖ Samsung Galaxy A3 ,Samsung Galaxy A5 និង Samsung Galaxy A7។

ទូរស័ព្ទ Samsung Galaxy A 2016 ត្រូវបានរចនាឡើងតាមបែបច្ចេកវិទ្យាទំនើប និងទាន់សម័យបំផុត ដោយផលិតពីលោហធាតុ និងកញ្ចក់ ដែលធ្វើឲ្យទូរស័ព្ទនេះធន់រឹងមាំ ហើយអាចប្រើបានសម្រាប់មនុស្សគ្រប់វ័យ។ Galaxy A 2016 បន្ថែមនូវលក្ខណៈពិសេសៗ មួយចំនួនដូចជា៖ Optical Image Stabilization (OIS)ដែលអាចកាត់បន្ថយភាពរំញ័រពេលថតរូបភាព កម្មវិធីស្កែនក្រយ៉ៅដៃ ព្រមទាំងថ្ម ដែលបញ្ចូលឆាប់ពេញ។

លោកអ្នកអាចទទួលបានការបន្ថែមជូនពិសេសនេះនៅគ្រប់ទីកន្លែងដែលក្រុមហ៊ុនSamsung បានកំណត់ តែប៉ុណ្ណោះ។ ហើយកម្មវិធី ពិសេសនេះផ្តល់ជូនចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៦៕