(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងម្តងហើយម្តងទៀត និងការគំរាមបាញ់សាកល្បងជាថ្មីក្នុងពេលខាងមុខនេះ គឺជាការនាំមកនូវបញ្ហា និងការលំបាកសម្រាប់តំបន់អាស៊ី។

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅអាស៊ី រឿងវាស្រាលទេ ប៉ុន្តែអ្វីដែលពិបាក ប៉ុន្មានថ្ងៃខាងមុខកូរ៉េខាងជើង គាត់នឹងបាញ់អី នេះជារឿងមួយវាពិបាក នាំឲ្យអាស៊ីជួបការលំបាក។ បើសិនគ្មានការគំរាមកំហែង បាញ់ម្តងហើយម្តងទៀត និងការគំរាមបាញ់សាជាថ្មីនូវមីស៊ីលនាពេលខាងមុខនេះ ប្រហែលអាស៊ីគ្មានបញ្ហាលំបាកច្រើនទេ»

សូមបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០១៦កន្លងទៅនេះ ប្រទេសកូរ៉េខាងជើង ទើបនឹងបានបាញ់សាកល្បងគ្រាប់បែកអ៉ីដ្រូហ្សែន ដែលនាំឲ្យបណ្តាប្រទេសលើពិភពលោកជាច្រើន រួមទាំងកម្ពុជាផងដែរ បានចេញថ្កោលទោសយ៉ាងខ្លាំងទៅលើសកម្មភាពផ្កើនទៅ និងការអំពាវនាវរបស់អង្គការសហប្រជាជាតិ របស់កូរ៉េខាងជើង៕