(បាងកក)​៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ត្រូវបានគេរាយការណ៍មកថា បានស្លាប់ នៅក្នុងករណី​គ្រោះ អគ្គិភ័យឆាប់ឆេះអគារ ស្នាក់នៅ កម្ពស់១០ជាន់ មួយក្នុងទីក្រុងបាងកក នេះបើយោងតាមការចេញផ្សាយ​របស់ កាសែតបាងកកប៉ុស្ដិ៍ចេញផ្សាយ នៅមុននេះបន្ដិច។

តាមការឲ្យដឹងពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញមានអណ្ដាតភ្លើងបានឆាប់ឆេះ​ពី​​ចណ្ដើរយោងជាន់ទី៣ និងបានរាលដាល។ បើតាមការចេញផ្សាយរបស់វិទ្យុក្នុងស្រុកបានឲ្យដឹងថា មានមនុស្ស ៣នាក់បានស្លាប់ និង២នាក់រងបួស។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប៉ូលិសមិនទាន់ដឹងពីមូលហេតុនោះទេ ប៉ុន្តែតាមការសន្និដ្ឋាន​អាច​បណ្ដាលមកពីឆ្លងចរន្ត​អគ្គីសនី៕

(ชมคลิป) วันนี้ (5 ก.พ.) เหตุการณ์เพลิงไหม้อาคารบ้านพัก ในซอยนราธิวาสราชนครินทร์ 18 พบผู้ประสบเหตุที่ยังคงติดในอาคารตกลงมา ภาพ : เจ้าหน้าที่กู้ภัยป่อเต็กตึ๊ง bit.ly/1KtKAhO #ThaiPBSnews #ไฟไหม้

Posted by Thai PBS News on Thursday, February 4, 2016