(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ លើជនជាតិខ្មែរដែលទើបត្រឡប់មកពីប្រទេសអ៉ីរ៉ាក់

២៖ វៀតណាម៖ មនុស្សស្លាប់កើនដល់ ១០៥នាក់ និងបាត់ខ្លួន២៧នាក់ ក្នុងគ្រោះទឹកជំនន់-បាក់ដី

៣៖ ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារចំនួន «៥០លានដុល្លារ» ដើម្បីធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងពង្រឹងតម្លៃប្រាក់រៀល

៤៖ ត្រាំ គ្រោងដកស៊ូដង់ចេញពី «បញ្ជីប្រទេសគាំទ្រភេរវករ» ក្រោយប្រទេសនេះព្រមសងលុយ ៣៣៥លានដុល្លារ

៥៖ ក្រសួងធនធានទឹក៖ ពីថ្ងៃទី២១-២៧ ខែតុលា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ សូមពលរដ្ឋបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ !

៦៖ «ប៊ូតុងពិសេស» នឹងធ្វើឲ្យការតស៊ូមតិលើកចុងក្រោយរវាង ត្រាំ និង បៃដិន ប្រព្រឹត្តទៅដោយរលូន និងគ្មានចម្រូងចម្រាសទៀត

៧៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស១១នាក់ទៀត លង់ទឹកស្លាប់ ក្នុងថ្ងៃទី១៩ ខែតុលា ម្សិលមិញ

៨៖ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យបន្តកើនឡើងគួរឲ្យបារម្ភ, បាក់ទំនប់អូរកៃដន ធ្វើឲ្យក្នុងក្រុងប៉ោយប៉ែត លិចលង់កាន់តែខ្លាំង !

៩៖ អ្នកនយោបាយជើងចាស់របស់ថៃ ធ្វើអត្ថាធិប្បាយតាមទូរទស្សន៍អនឡាញដ៏ល្បីមួយព្រលះ សម រង្ស៉ី ធ្ងន់ៗថា «កុំចង់កេងចំណេញ និងស៊ីពេបាតុករនៅថៃ»

១០៖ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន១៥រូប

១១៖ បារាំងបើកប្រតិបត្តិការក្តៅគគុក ដើម្បីបង្ក្រាបក្រុមជ្រុលនិយម ក្រោយការធ្វើឃាតគ្រូបង្រៀនម្នាក់ ដោយការកាត់ក្បាល

១២៖ តុលាការសម្រេចឃុំខ្លួន អតីតសមាជិកបក្សសង្គ្រោះជាតិ២នាក់ ដែលបានប្រមាថអង្គព្រះមហាក្សត្រ

១៣៖ ទីបំផុតជប៉ុនចុះកិច្ចព្រមព្រៀងលក់ យន្តហោះល្បាត និងប្រព័ន្ធរ៉ាដាឲ្យវៀតណាម ក្នុងដំណើរទស្សនកិច្ចលោក Suga នៅហាណូយ

១៤៖ អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងរត់គេចខ្លួនក្រៅប្រទេសចំនួន០៩នាក់ ត្រូវបានតុលាការប្រកាសបង្គាប់ឲ្យចូលខ្លួនមកជំនុំជម្រះទោស

១៥៖ យន្តហោះទម្លាក់គ្រាប់បែកចិន H-6N ត្រូវគេប្រទះឃើញមានបំពាក់ «គ្រាប់មីស៊ីលលឿនជាងសំឡេង»

១៦៖ លោក ពេជ្រ ស្រស់ ព្រមានឲ្យក្រុម LDP បញ្ឈប់សកម្មភាពមួលបង្កាច់គណបក្សយុវជនជាបន្ទាន់ បើមិនចង់ប្រឈមចំពោះមុខច្បាប់

១៧៖ ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ ដល់ខ្ទង់លានករណី!

១៨៖ ទាហានបញ្ជាការដ្ឋានទ័ពពិសេស៖ «ខ្ញុំប្ដេជ្ញាជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដោយទឹកជំនន់ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់»

១៩៖ តុលាការថៃបង្គាប់ឲ្យ «ព្យួរអាជ្ញាប័ណ្ណទូរទស្សន៍មួយ» ដែលជាប់ពាក់ព័ន្ធនឹងគ្រួសារស៊ីនណាវ៉ាត់ ក្រោមការចោទប្រកាន់ថា បានចុះផ្សាយព័ត៌មានមិនពិតពីបាតុកម្ម

២០៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យតាមរកអ្នកសរសេរលិខិតអរគុណកងទ័ព ដាក់នៅក្នុងបាយខ្ទប់ស្លឹកចេក ដើម្បីជូនរង្វាន់ពិសេស

២១៖ ឥណ្ឌូណេស៊ីឆ្លើយថា «ទេ» ចំពោះសំណើអាមេរិក ដែលចង់ឲ្យយន្តហោះស៊ើបការណ៍ចុះចត និងចាក់សាំងលើទឹកដីបងធំអាស៊ានមួយនេះ

២២៖ មេសិទ្ធិមនុស្សកម្ពុជា៖ ការរៀបចំផ្សព្វផ្សាយរបាយការណ៍ និងអនុសាសន៍ UPR ជុំទី៣ នៅថ្នាក់មូលដ្នានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារសិទ្ធិមនុស្ស

២៣៖ ឧត្តមសេនីយ៍ឯក ចាប ភក្ដី និងឧត្តមសេនីយ៍ឯក ឯក សំអូន បញ្ជាក់អំពីប្រតិបត្តិការសង្គ្រោះពលរដ្ឋដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

២៤៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទួលសុវត្ថិភាពដោយជោគជ័យ, ទេសរដ្ឋមន្រ្តី គន់ គីម និងលោក ង៉ោ ម៉េងជ្រួន បញ្ជាក់ពីប្រតិត្តិការ

២៥៖ លិខិតអរគុណក្នុងកញ្ចប់បាយ ក្លាយជាឱសថទិព្វសម្រាប់កម្លាំងសង្គ្រោះ

២៦៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក

* ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Alibaba ប្រកាសចាយលុយ ៣.៦ពាន់លានដុល្លារ ដើម្បីបង្កើនចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សារទំនើប Sun Art

២៖ កីឡាវាយកូនឃ្លីលើតុ ទទួលបានកូតាបញ្ជូនអត្តពលិក ៨នាក់ទៅហាត់នៅចិន ត្រៀមស៊ីហ្គេម

៣៖ Man Utd អវត្តមានកីឡាករសំខាន់ ៥នាក់ពេលប៉ះ PSG បើកឆាក Champions រាត្រីនេះ

៤៖ រដ្ឋាភិបាលថៃចង់បិទកម្មវិធី Telegram ដើម្បីទប់ស្កាត់ការរៀបចំបាតុកម្ម ដែលនៅតែបន្តប្រព្រឹត្តទៅ ទោះហាមឃាត់យ៉ាងណាក៏ដោយ

៥៖ Rooney ត្រូវអវត្តមានពីក្លិប Derby ចំនួន ៣ប្រកួត បើទោះជាតេស្តអវិជ្ជមាន COVID-19 ក៏ដោយ

៦៖ TikTok រួចខ្លួន បន្ទាប់ពីប៉ាគីស្ថានសម្រេចថានឹងមិនបិទកម្មវិធីនេះវិញ

៧៖ ប្រាក់ចំណូល IBM ទទួលបានលើសពីការរំពឹងទុក ខណៈសេវាកម្ម Cloud ជាប្រភពចំណូលធំជាងគេ

៨៖ តើអ្នកដឹងទេ! តាមពិត «ហូឡង់» គ្រាន់ជាឈ្មោះតំបន់និងអតីតខេត្តមួយប៉ុណ្ណោះ ចុះហេតុអ្វីវាត្រូវគេប្រើសំដៅលើប្រទេសមួយទាំងមូលទៅវិញ?

៩៖ អតីតមេដឹកនាំម៉ាឡេសុី មហាធៀ លាតត្រដាងទម្លាប់៤យ៉ាង ដែលធ្វើឲ្យអាយុវែង និងរហ័សរហួន ទោះបីមានវ័យជរា

១០៖ Costa មានបញ្ហារបួសភ្លៅ ខកខានជួយ Atletico ប៉ះ Bayern នៅ UCL

១១៖ សកម្មភាពតារាចម្រៀងក្នុងផលិតកម្ម «Galaxy Navatra» ត្រូវបានទេសរដ្ឋមន្ត្រី គន់ គីម ចាត់ទុកថា «ជាការរួមចំណែក ឆ្លើយតបចំសភាពការណ៍ និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ»

១២៖ កំពូលមហាសេដ្ឋីចិនកើនចំណូលរាប់ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២០នេះ ខណៈចំនួនមហាសេដ្ឋីក៏កើនឡើងដែរ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com