(ភ្នំពេញ)៖ លោក ហ៊ុយ សាវឿន ហៅឌេល ជាសប្បុរសជន និងលោក ប៊ុន ស៉ីថា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ពន្សាំង (សសយក) ភូមិកន្លែងគល់ សមាជិកសសយកសង្កាត់-ភូមិ ប្រជាការពារភូមិ បានចុះចែកអំណោយ ជូនពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន៥គ្រួសារ នៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីចែកអំណោយបានធ្វើឡើងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក ផាន ភ័ន តំណាងលោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ផងដែរ។

នាឱកាសនោះដែរ លោក ហ៊ុយ សាវឿន បានសម្តែងសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ ដែលបណ្តាលឲ្យផ្ទះសំបែងរងការលិចលង់បែបនេះ។ លោកថា អំណោយទាំងនេះ ជាទឹកចិត្តចូលរួមដោះស្រាយនូវបញ្ហាចំពោះមុខលោក និងបងប្អូន ក៏ជាថ្នាក់សង្កាត់មូលដ្ឋាន បានយកចិត្តទុកដាក់ជានិច្ច ហើយក៏បានរៀបចំជាស្បៀងបរិភោគ សម្រាប់ជូនដល់បងប្អូនបានដោះស្រាយានមួយគ្រា ទម្រាំទឹកស្រកវិញ។

លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខពលរដ្ឋជាខ្លាំង ទីណាមានទុក្ខទីនោះតែងមានថ្នាក់ដឹកនាំនៅក្បែរពលរដ្ឋជានិច្ច ដោយមិនទុក្ខឲ្យពលរដ្ឋរងទុក្ខវេទនាឡើយ។

លោក ផាន ភ័ន បានអំពាវនាដល់ពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការអនុវត្តការហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយអនាម័យខ្ពស់ ពិសេមិនត្រូវបណ្តែតបណ្តាលកូនចៅតូចៗឲ្យលេងទឹកឡើយ ក្រែងកើតមានករណីជាយថាហេតុណាមួយកើតឡើង ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះសត្វអសិរពិស បើមានករណីសត្វទិច ឬខាំត្រូវប្រញាប់រុសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត ដោយមិនត្រូវធ្វើការព្យាបាលដោយខ្លួនឯងឡើយ ព្រោះវាប្រឈមនិងគ្រោះថ្នាក់ខ្លាំង។

អំណោយត្រូវបានចែកនោះ រួមមាន អង្ករ ៥៥គីឡូក្រាម មី២កេស ទឹកត្រី ទឹកស៉ីអ៉ីវ អំបិល ប៊ីចេង ព្រមទាំងថវិកាមួយចំនួន ដែលបានរួមគ្នាដើម្បីជួយដោះស្រាយពួកគាត់ ខណៈពេលទឹកជន់លិច។

សូមបញ្ជាក់ផងដែរ រដ្ឋបាលសង្កាត់ពន្សាំង នឹងចែកអំណោយដល់២០០គ្រួសារ នៅខាងមុខនេះ ទូទាំងសង្កាត់ពន្សាំង មានការលំបាក និងខ្វះខាត ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រុមហ៊ុនដីឡូតិ៍ កប់ស្រូវលែន តំណាងដោយលោក ផន ស៉ីថាត៕