(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធា បានបញ្ជាក់អំពីតឹកតាងតំបន់ប្រវត្តិសាស្ត្រយោធា ដែលក្រុមការងារខិតខំស្រាវជ្រាវកន្លងមក ថាតំបន់ទាំងនោះមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយនឹងវិមានឈ្នះឈ្នះ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឱ្យដឹងថា តំបន់ប្រវត្តិសាស្ត្រយោធា ដែលបានរៀបចំឡើងវិញនេះ បានដើរតួនាទី និងរួមចំណែក ក្នុងការការពារអធិបតេយ្យបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែន។

ដោយឡែកនៅតំបន់ខ្លះទៀត ដែលបានរៀបចំតឹកតាងប្រវត្តិសាស្ត្រយោធានេះ មានសារសំខាន់ទាក់ទាញភ្ញៀវទេសចរ និងប្រជាជន ទៅទស្សនាដើម្បីទៅសិក្សារៀនសូត្រផងដែរ៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖