(ភ្នំពេញ)៖ របាយការណ៍ស្តីពីលទ្ធផលនៃការត្រួត ពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានបញ្ជាក់ថា យានយន្តចំនួន១០៧៨គ្រឿង ត្រូវបានធ្វើការត្រួតពិនិត្យ ក្នុងនោះមានម៉ូតូ ៨០១គ្រឿង និងរថយន្ត២៧៧គ្រឿង។

របាយការណបញ្ជាក់ទៀតថា ក្នុងចំណោមយានយន្តដែលបានត្រួតពិនិត្យទាំង កម្លាំងនគរបាលចរាចរណ៍បានរកឃើញ យានយន្តល្មើស ហើយដៃលបានចេញប័ណ្ណពិន័យចំនួន៣២៨ គ្រឿង ក្នុងនោះម៉ូតូ២៦៦គ្រឿង និងរថយន្ត៦២គ្រឿង ហើយបានអប់រំអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹងក្រោម ០.២៥មីលីក្រាម ចំនួន៥នាក់ ក្នុងនោះមានអ្នកបើកបរម៉ូតូ៤នាក់ ​និងរថយន្តចំនួន១នាក់។ ដោយបានពិន័យអ្នកបើកបរ ដែលមានអត្រាជាតិស្រវឹងចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាមចំនួន៨នាក់ ក្នុងនោះអ្នកបើកបរម៉ូតូចំនួន៦នាក់ និងរថយន្តចំនួន២នាក់។

លើសពីនេះទៅទៀតនោះ កម្លាំងនគរបាលបានឃាត់អ្នកបើកបរស្រវឹងចំនួន១០នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៧នាក់  អត្រាជាតិអាល់កុលពី០.៤៥ ដល់០.៨៦ MgL/ខ្យល់ និងអ្នកបើកបររថយន្តចំនួន៣នាក់ ដែលមានអត្រាជាតិអាល់កុលពី ០.៤៩ ដល់ ១.០១ MgL/ ខ្យល់។

គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយ:ពេល០៩ លើក កម្លាំងសមត្ថកិច្ច បានឃាត់អ្នកបើកបរយានយន្តចំនួន ៩៧នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន២៨នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន៦៩នាក់៕