(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនាំអំណោយមនុស្សធម៌ ចុះចែកជូនប្រជាពលរដ្ឋ និងគ្រួសារមន្រ្តី អ.ហ ខេត្តរងគ្រោះសរុប៣១៥គ្រួសាររស់នៅសង្កាត់អូរចារ ក្រុងបាត់ដំបង រងគ្រោះដោយសារទឹកជំនន់។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានឲ្យដឹងថា ដោយសារគ្រោះធម្មជាតិមានជំនន់ទឹកភ្លៀង ដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់និងក្នុង
នាមថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងកម្លាំង អ.ហ ខេត្ត បាននាំអំណោយមនុស្សធម៌ដោយមានការចូលរួមពីសប្បុរសជនផង។

លោកមេបញ្ជាការបានបញ្ជាក់ថា អំណោយដែលត្រូវបានយកទៅចែកជូននាពេលនេះមានប្រជាពលរដ្ឋចំនួនរ២៥៨គ្រួសារ និងគ្រួសារកងកម្លាំងអាវុធហត្ថខេត្ត រងគ្រោះចំនួន៦៧ គ្រួសារ សរុប៣១៥គ្រួសារ ដែលរងការលិចលង់ផ្ទះសម្បែង ផលដំណាំផ្សេងៗធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគាត់។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានបន្តថា អំណោយដែលត្រូវចែកជូននាពេលនេះមានគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០ គីឡូក្រាម មី ១កេស ត្រីខ៥កំប៉ុង ទឹកក្រូច៦កំប៉ុង និងថវិកា២ម៉ឺនរៀល៕