(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានទទួលថវិកា៥០០០ដុល្លារ ពីលោក នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកស្រី ដែលបានចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងខេត្តនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ជាមួយគ្នានោះដែរ លោក សុខ លូ តំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់លោក នង វាសនា និងលោកស្រី ដែលបានឧបត្ថម្ភជាថវិកា ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ ក្នុងការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ៕