(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានប្រកាសថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់ បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងរមណីយដ្ឋានអង្គរ ចាប់ពីម៉ោង ៤ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្វែរទឹកទាំងនោះ ឱ្យធ្លាក់បន្តចុះទៅផ្នែកខាងក្រោមតាមប្រព័ន្ធធារាសាស្ត្របុរាណ ដោយពុំឱ្យមានការជន់លិចក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាបឡើយ៕