(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានប្រកាសថា លោកនឹងចុះជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន នៅខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ។

ការចុះជួបសកម្មជនមូលដ្ឋាននេះរួមមាន៖

-ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក នៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​

-ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក នៅភូមិសំរោង ឃុំតាជេដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នេះបើតាមការប្រកាស នៅលើទំព័រ Facebook របស់លោក កឹម សុខា នៅព្រឹកមិញ ៕