(ភ្នំពេញ)៖ ព្រឹទ្ធសភាបានគាំទ្រ ដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ក្នុងសម្លេង៥៦សំឡេងនៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូលសម័យប្រជុំពេញអង្គលើកទី៨ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។

សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម មាន១៣ជំពូក ចែកជា៣៩មាត្រាដែលអនុម័ត ដោយរដ្ឋសភាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង គ្រប់គ្រងវិស័យគណនេយ្យ និងសវនកម្មប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាននៅកម្ពុជា៕