(ភ្នំពេញ)៖ យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លួវគោកនៅទូទាំងប្រទេសគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០១៦ បានបង្ហាញថា មានមនុស្ស ១៨៨នាក់បានស្លាប់បាត់បង់ជីវិត។ ចំនែកអ្នករងរបួសវិញ មានចំនួន ៦៣៧នាក់ ក្នុងនោះ មាន​អ្នករបួសធ្ងន់ ៣៣៨នាក់ និងរបួសស្រាល ២៩៩នាក់។

យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លួវគោក នៅទូទាំងប្រទេស ដែលFresh News ទទួលបាននៅល្ងាចនេះ បាន​បង្ហាញបន្ថែមទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ​គឺបង្កឡើង ដោយ ការបើកបរល្បឿនលឿនមាន ១៤៦លើក ស្រវឹង មាន៣៤លើក  ប្រជែងគ្នា៤៤លើក មិនគោរណសិទ្ធ ៣៤លើក និងប្រកាន់ស្តាំ ២៦លើក បត់គ្រោះថ្នាក់ ២៦លើក និងកត្តាយានយន្ត មាន៧លើក។

កួរកត់សំគាល់ថា ខេត្តដែលរងគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេមាន ដូចជា រាជធានីភ្នំពេញ មាន២៤លើក ស្លាប់១៨នាក់ របួសសរុប៣០នាក់។ នៅខេត្តបន្ទាយមានជ័យ មាន២២លើក ស្លាប់​១៥នាក់ ​របួស៥៣នាក់។ ចំនែកខេត្តកំពង់ស្ពឺ មាន២២លើក ស្លាប់២១នាក់ រងរបួស៩២នាក់។​ខេត្តពោធិ៍សាត់ មាន២១លើក ស្លាប់១៩នាក់  របួសសរុប ៥១នាក់។ ខេត្តកំពង់ធំ មាន១៩លើក ស្លាប់១៣នាក់ របួសសរុប១២នាក់ ខេត្តកណ្តាល មាន១៦លើក ស្លាប់១៣នាក់ របួសសរុប ១២នាក់ និងខេត្តព្រៃវែង ១៥លើក ស្លាប់ ១៥នាក់ របួសសរុប២០នាក់៕