(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានចេញសេចក្តីបំភ្លឺមួយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជុំវិញ ឃ្លឺបវីដេអូ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងព័ត៌មានចំនួន ស្តីពីមន្រ្តីគយ និង​រដ្ឋាករនៅច្រកទ្វារអន្តរជាតិជាំ បានរឹបអូស​និងដុតកំទេចចោលទំនិញ ចំនួន៥បាវ ដែលមានទំងន់ ប្រមាណជា ១៥០គីឡូក្រាម។

យោយតាមសេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជាដែលអង្គភាព Fresh News ទទួលបាននៅព្រលប់នេះ  បានបំភ្លឺលើបំចំណុចសំខាន់ៗ

- ចំណុចទី១. ការចាប់ឃាត់ រឺរឹបអូស និងដុតកំទេចទំនិញចោលនេះ ត្រូវបា​​ន​ធ្វើ​ឡើងក្រោមការអនុញ្ញាតពីមន្រ្តីកាំកុងត្រូល ដែលបានកត់ត្រា​ បានត្រឹមត្រូវ ក្នុងកំណត់ហេតុត្រួតពិនិត្យទំនិញ មានគុណភាព និងកំណត់ហេតុដកហួត ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦ របស់សាខា កាំកុងត្រូលប្រចាំនៅខេត្តឧត្តរមានជ័យ។

- ចំណុចទី២. ក្រោយការត្រួតពិនិត្យ រូបមន្ត (ទំទេចទំនិញស្ករសរ) ដាក់លើរទេះអូស មន្រ្តីកាំកុងត្រូល បានរកឃើញថា ទំនិញទាំងអស់នោះ ជាទំនិញខូច គុណភាព នូវចូបសញ្ញាពាណិជ្ជកម្ម​ច្បាស់លាស់ និងគ្មានសុពលភាពប្រើប្រាស់បានត្រឹមត្រូវឡើយ។

- ចំណុចទី៣. ការនាំចីលកន្លងមក ជាការនាំចូលទំនិញខូចគុណភាព បានបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព ជាពិសេស ដល់អាយុជីវិត អ្នកប្រើប្រាស់  ដូចនេះ ទើបសមត្ថកិច្ច សម្រេច​រឹបអូស ដោយមិនអនុញ្ញាតឲ្យប្រគល់ជូនម្ចាស់ទំនិញវិញនោះទេ ។ ដោយហេតុថា ករណីនេះ បានកើតឡើងដដែល ទើបសមត្ថកិច្ច សម្រេចដុតកំទេច​ទំនិញទាំងអស់នេះចោល ដើម្បីបញ្ចៀស​ ការលួចនាំចូលទំនិញ តាមច្រករបៀង ដែលគ្មានមន្រ្តីមានសមត្ថកិច្ចត្រួតពិនិត្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានធ្វើឡើងក្រោយពីមាន ឃ្លឺបវីដេអូ ដែលមានការផ្សព្វផ្សាយ តាមបណ្តាញសង្គម និងព័ត៌មានចំនួន ស្តីពីមន្រ្តីគយ និងរដ្ឋាករ​នៅច្រកទ្វារអន្តរជាតិជាំ បានរឹបអូស​និងដុតកំទេចចោលទំនិញ ចំនួន៥បាវ ដែលមានទំងន់ ប្រមាណជា ១៥០គីឡូក្រាម។ក្នុងសេចក្តីបំភ្លឺដដែលបានបញ្ជាក់ថា  ឃ្លីបវីដេអូនោះ បានថតសំដៅទៅ​ លើមន្រ្តីគយមួយរូបក្រោម ការបរិយាយតែម្ខាង​ ពីភាគីអ្នកថតរូប ពុំបាន​ ឆ្លុះបញ្ចាំងពីធាតុពិតនៃបញ្ហា ដែលបានកើតឡើង៕