(បន្ទាយមានជ័យ)៖ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ បានវាយលុកខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាក់ស្តែងខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលរងខ្លាំងគេ ដោយទទួលរងពីខេត្តបាត់បង និងប្រទេសថៃ ជាហេតុធ្វើឲ្យភូមិឋាន ភោគផលដំណាំ ហេដ្ឋារចនាសម្ពន្ធត្រូវបានរងការខូចខាត ពលរដ្ឋត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព។

ដោយមើលឃើញពីទុក្ខលំបាកទាំងនេះ នាថ្ងៃទី១៨ ខែតុលា លោក សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី រួមនឹងសប្បុរសជនក្រុងប៉ោយប៉ែត ក្រុមហ៊ុន LPP sky casino and hotel បានរៀបចំចែកអំណោយសង្គ្រោះបន្ទាន់ ជូនពលរដ្ឋដែលរងគ្រោះចំនួន៣០គ្រួសារ មកពីភូមិកន្តួត សង្កាត់ភ្នៀត និងពលរដ្ឋមកពីភូមចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក ឈើយ ចាន់ណា សមាជិព្រឹទ្ធសភា លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងស្រីសោភ័ណ ប្រធានក្រុមប្រឹក្សាក្រុង អធិការក្រុង មូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកស្រី សេង ស្រីល័ក្ខ និងស្វាមី លោក តាន់ សុផៃ និងភរិយា រួមនឹងសប្បុរសជនបានចូលរួមផងដែរ។

នាឱកាសនោះដែរ លោក សួន បវរ បានសម្តែងសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់ ដែលបណ្តាលឲ្យភូមិឋាន ផ្ទះសំបែង ភោគផលដំណាំរងការលិចលង់។ ជាទឹកចិត្តចូលរួមដោះស្រាយនូវបញ្ហាចំពោះមុខលោក និងសប្បុរសជនក្រុងប៉ោយប៉ែត មានលោកស្រី សេង ស្រីល័ក្ខ និងស្វាមី លោក តាន់ សុផៃ និងភរិយា លោក អាមីន KPM ក៏បានរៀបចំជាស្បៀងសម្រាប់ជូនដល់បងប្អូនបានដោះស្រាយានមួយគ្រា ទម្រាំទឹកស្រកវិញ។

លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ថា ខណៈដែលទឹកជំនន់បានកំពុងវាយប្រហាបណ្តាខេត្តមួយចំនួន ពិសេសខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយរងផលប៉ះពាល់ខ្លាំងមួយដែរ ដោយមានការគិតគូយកចិត្តទុក្ខដាក់ពីថ្នាក់ដឹកនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំណាយថវិកាក្នុងការជួយដោះស្រាយបញ្ហាដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារតែទឹកជំនន់ ដល់បណ្តារខេត្តមួយចំនួនដែលរងផលប៉ះពាល់ ចំណុចទាំងនេះសបញ្ជាក់ឲ្យឃេីញថា ថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខពលរដ្ឋជាខ្លាំងទីមានទុក្ខទីនោះតែងមានថ្នាក់ដឹកនាំនៅក្បែរពលរដ្ឋជានិច្ច ដោយមិនទុក្ខឲ្យពលរដ្ឋរងទុក្ខវេទនាឡេីយ។

លោកក៏បានអំពាវនាដល់ពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការអនុវត្តការហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយអនាម័យខ្ពស់ ពិសេមិនត្រូវបណ្តែតបណ្តាលកូនចៅតូចៗឲ្យលេងទឹកឡេីយ ក្រែងកើតមានករណីជាយថាហេតុណាមួយកើតឡើង ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះសត្វអសិរពិស បើមានករណីសត្វទិច ឬខាំត្រូវប្រញាប់រុសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត ដោយមិនត្រូវធ្វេីការព្យាបាលដោយខ្លួនឯងឡើយ ព្រោះវាប្រឈមនិងគ្រោះថ្នាក់ខ្លាំង។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ពលរដ្ឋទាំង៣០គ្រួសាររួមមាន អង្ករ ១០គីឡូក្រាម, មី ៦កំប៉ុង, ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគ មួយគ្រួសារថវិកា ២ម៉ឺនរៀល ក្នុងនោះលោក និងសប្បុរសជន ក៏បាននាំយកអំណោយប្រគេនជូនវត្តចំនួន៣ ដែលរងការជនលិចដោយដោយទឹកជំនន់មានវត្តព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ អង្ករ៩០គីឡូក្រាម ភេជ្ជៈ coca ២កេស ទឹកសុទ្ធ២កេស មី១កេសធំ ត្រីខ៥យួ ទឹកស៊ីអ៊ីវ១យួ Latasoy ១កេស រួមនឹងថវិកា២៥ម៉ឺនរៀល វត្តសម្មាធិផល សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ អង្ករ៩០គីឡូក្រាម ភេជ្ជៈ coca ២កេស ទឹកសុទ្ធ២កេស មី១កេស ត្រីខ៥យួ ទឹកស៊ីអ៊ីវ១យួ Latasoy កេស រួមនឹងថវិកា២៥ម៉ឺនរៀល ហេីយលោក ក៏បានប្រគេថវិកាជូនវត្តចំការខ្នុរ ៤០ម៉ឺនរៀល។

វត្តសិរីមង្គល ឃុំបត់ត្រង់ ស្រុកមង្គលបូរី អង្ករ៩០គីឡូក្រាម ភេជ្ជៈ coca ២កេស ទឹកសុទ្ធ២កេស មី១កេស ត្រីខ៥យួ ទឹកស៊ីអ៊ីវ១យួ Latasoy ១កេស រួមនឹងថវិកា ២៥ម៉ឺនរៀល៕