(កណ្ដាល)៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តប្រជុំនទី (ក្រពើហា) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ដល់រដ្ឋបាលសង្កាត់ព្រែកឬស្សី ខេត្ដកណ្ដាល សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

គ្រឿងឧបភោគ-បរិភោគរួមមាន៖
* អង្ករ ១តោន
* មី ២០កេស
* ត្រីខ ៣កេសធំ
* ទឹកត្រី ១០ យួរ
* ទឹកស៊ីអ៊ីវ ១០យួរ
និងបច្ច័យចំនួន ២លានរៀល។

ជាមួយគ្នានោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ក៏បានឧបត្ថម្ភ មី១០០កេស ជូនរដ្ឋបាលស្រុកស្អាង ខេត្តកណ្តាលផងដែរ។

គួររម្លឹកថា ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២០ ក៏បាននិមន្ដចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណ៧០គ្រួសារ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្ដកណ្តាល៕