(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា ពេញមួយថ្ងៃទី១៦ ខែតុលា ឆ្នា២០២០ កម្លាំងជំនាញបានបង្ក្រាបក្នុងករណីបទល្មើសព្រហ្មទណ្ឌចំនួន៥ករណី ឃាត់ខ្លួនបានមនុស្ស ៤នាក់ និងបង្ក្រាបបទល្មើសគ្រឿង ញៀន ៦ករណី ឃាត់ខ្លួនបាន ២៣នាក់ ដែលសរុបការឃាត់ខ្លួនទូទាំងប្រទេសមានចំនួន២៧នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា សម្រាប់បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងរាជធានីខេត្ត ដែលកម្លាំងជំនាញបង្ក្រាប បានរួមមាន៖

១៖ បទល្មើសព្រហ្មទណ្ឌ (បង្ក្រាបបាន ០៥ករណី ឃាត់ខ្លួន ០៤នាក់)
* រាជធានីភ្នំពេញ៖ កើតមាន ០១ករណី បង្ក្រាបបាន ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តបាត់ដំបង៖ បង្ក្រាបករណីរំលោភសេពសន្ថវៈលើអនីតិជន ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តកំពង់ស្ពឺ៖ បង្ក្រាបករណីហិង្សាក្នុងគ្រួសារ ឃាត់ខ្លួនមុខសញ្ញា ០១នាក់
* ខេត្តតាកែវ៖ បង្ក្រាបករណីប្រទូសកេរ្តិ៍ខ្មាស និងហិង្សាដោយចេតនា ឃាត់ខ្លួនជនសង្ស័យ ១នាក់
* ខេត្តបន្ទាយមានជ័យ៖ កើតមានករណីចោរចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះ ០១ករណី

២៖ បទល្មើសគ្រឿងញៀន (បង្ក្រាបបាន ០៦ករណី ឃាត់ខ្លួន ២៣នាក់)
* រាជធានីភ្នំពេញ៖ បង្ក្រាបបាន ០៣ករណី ឃាត់ខ្លួនជនសង្ស័យ១១នាក់ គ្រឿងញៀនមេតំហ្វេតាមីន ចំនួន០៣កញ្ចប់ធំ និង១៨កញ្ចប់តូច
* ខេត្តសៀមរាប៖ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួន ០៥នាក់ ម្សៅមេតំហ្វេតាមីន ចំនួន ៤.៦៣ក្រាម
* ខេត្តកំពង់ចាម៖ បង្ក្រាបបាន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ថ្នាំញៀន ០៨កញ្ចប់
* ខេត្តកណ្តាល៖ អនុវត្តដីកា ឃាត់ខ្លួន ០១នាក់ ពីបទជួញដូរសារធាតុញៀនខុសច្បាប់

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជា ពលរដ្ឋ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ចំពោះបទល្មើសនានាដែលកើតមាន នៅមូលដ្ឋាន របស់ខ្លួនផងដែរ៕