(ភ្នំពេញ)៖ បន្ទាប់ពីបាន ផ្សព្វផ្សាយពីវីឡាកូនកាត់ LV ម៉ូដថ្មី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ នេះ បានធ្វើឱ្យអតិថិជន រង់ចាំយ៉ាងអន្ទះសារ តាម រយៈ ប្រអប់សារទំព័រហ្វេសប៊ុក និងការទាក់ទងទូរស័ព្ទផ្ទាល់ យ៉ាង ច្រើន ហូរហែ។ 

នា ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ជាផ្លូវការ នូវវីឡាកូនកាត់ LV ម៉ូដថ្មី លើទីតាំងដ៏មានសក្តានុពល ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ អេកូ ខូឡិកសិន។

តាមការឱ្យដឹងពីលោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានថ្លែងបញ្ជាក់ថា ត្រឹមថ្ងៃដំបូងនៃការបើកលក់ វីឡាកូនកាត់ LV ម៉ូដថ្មី នេះ ពិតជាទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អតិថិជន ទើបធ្វើឱ្យការកក់ថ្ងៃដំបូង បានរហូតដល់៨០%។ មូលហេតុដែលធ្វើឱ្យទទួលបានការគាំទ្រ យ៉ាងច្រើនលើសលប់នេះ ដោយសារតែ បុរី ប៉េង ហួត បានផ្តល់ វីឡាកូនកាត់ LV ម៉ូដថ្មី លើទីតាំងដ៏មានសក្តានុពល ក្នុងតម្លៃត្រឹមតែ ៩៩,៨០០ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះ មិនធ្លាប់មានពីមុនមកឡើយ បូករួមជាមួយអត្រាការប្រាក់សមរម្យ ចាប់ពី ៦.៨៨% ឡើងទៅពីធនាគារដៃគូសហការ ថែមទៀតផង។

លោកស្រីបានបន្តទៀតថា «វីឡាកូនកាត់ LV ម៉ូដថ្មី នេះ ស្ថិតក្នុងគម្រោងដ៏ធំមួយ ដែលមានឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ «អេកូ ខលឡិកសិន» ជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗ ដែលនឹងផ្តល់ជូននូវ បទពិសោធន៍ថ្មីប្លែក និង ភាពសម្បូរបែបនៃការរស់នៅបែបថ្មី»

សូមបញ្ជាក់ផងដែរថា វីឡាកូនកាត់ LV ម៉ូដថ្មី របស់បុរី ប៉េង ហួត ជាប្រភេទផ្ទះវីឡាកូនកាត់ម៉ូដថ្មី មានរចនាបថទំនើប ជាមួយបន្ទប់ធំទូលាយស័ក្ដិសមឥតខ្ចោះ សម្រាប់គ្រួសារសម័យថ្មី។ វីឡាកូនកាត់ LV នេះមានទំហំធំទូលាយប្រវែង 4.2m x 10m កម្ពស់៣ជាន់ មានបន្ទប់គេង៤ និងបន្ទប់ទឹក៥។

នៅជាន់ផ្ទាល់ដីទាំងមូលមើលទៅឃើញបរិវេណធំទូលាយ ដែលមានរចនាម៉ូតអមជាមួយជណ្តើរដ៏ទាក់ទាញខុសពីប្រភេទវីឡាកូនកាត់ផ្សេងៗទៀត រួមមានបរិវេណចម្អិនអាហារ បរិវេណទទួលទានអាហារ និងបរិវេណទទួលភ្ញៀវយ៉ាងស៊ីវិល័យ អាចឱ្យខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់តាំងពីខាងមុខរហូតដល់ខាងក្រោយ រួមនឹងកន្លែងចតឡាននៅខាងមុខផ្ទះថែមទៀត ផង។ ចំណែកនៅជាន់ទី១ មានបន្ទប់មេគ្រួសារ ១ ដ៏សាកសម សំរាប់គ្រួសារថ្មីថ្មោង និងបន្ទប់កូនស្រី ១ ។ ឯជាន់ទី២ មានបន្ទប់គេង២ធំទូលាយ និងបន្ទប់ទឹក២ ផ្តល់ផាសុកភាព និងភាពសុខដុមរមនាដល់ការរស់នៅរបស់លោកអ្នក៕

រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់! ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 098/ 016 / 017 596 789 ឬ រង់ចាំតាមដាន ទំព័រ Facebook ផ្លូវការរបស់បុរី ប៉េង ហួត ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់!