(ភ្នំពេញ)៖ នៅបន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបង្ហាញវត្តមាននៅតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើយោងតាមសម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News មុននេះបន្តិច។

ការចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើលនិងដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់។