(ប៉ៃលិន)៖ ដោយឃើញផលដំណាំរបស់ប្រជាពលរដ្ឋ ត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះ នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ ដឹកនាំក្រុមការងារ និងកងកម្លាំងទាំង៣ប្រភេទ ចុះជួយដកដំឡូងមី ដែលលិចទឹករបស់បងប្អូនប្រជាពលរដ្ឋជាច្រើនថ្ងៃ ហើយបើទុកចោលប៉ុន្មានថ្ងៃទៀត វានឹងរលួយខូចអស់ជាក់ជាមិនខាន។

ការចុះជួយដកដំឡូមីនេះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជាការឆ្លើយតប ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់នាយឧត្តមសេនីយ៍ និងលោកស្រី ព្រមទាំងក្រុមការងារទាំងអស់ ដែលបានជួយដកដំឡូមីរួចផុតពីការជន់លិច៕