(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះថា ពេញមួយថ្ងៃ នៃថ្ងៃទី១៣ ខែតុលា ឆ្នា២០២០ ម្សិលមិញនេះ កម្លាំងជំនាញបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន០៥ករណី ដោយឃាត់ខ្លួនបានមនុស្ស០៧នាក់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ១២ករណី ឃាត់ខ្លួនបាន ២២នាក់ ដែលសរុបការឃាត់ខ្លួនទូទាំងប្រទេសមានចំនួន២៩នាក់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា សម្រាប់បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងរាជធានីខេត្ត ដែលកម្លាំងជំនាញបង្ក្រាបបានរួមមាន៖

១៖ បទល្មើសព្រហ្មទណ្ឌ (បង្ក្រាបបាន០៥ករណី ឃាត់ខ្លួន០៧នាក់)
* រាជធានីភ្នំពេញ៖ កើតមាន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់
* ខេត្តក្រចេះ៖ កើតមាន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តកណ្តាល៖ កើតមានអំពើហិង្សាដោយចេតនា ០១ករណី ជនសង្ស័យគេចខ្លួន
* ខេត្តព្រះសីហនុ៖ បង្ក្រាបករណីឆក់ ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តត្បូងឃ្មុំ៖ បង្ក្រាបករណីលួច ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០១នាក់
* ខេត្តមណ្ឌលគិរី៖ បង្ក្រាបករណីលួចគាស់ផ្ទះ ០១ករណី ឃាត់ខ្លួនជនសង្ស័យ០២នាក់

២៖ បទល្មើសគ្រឿងញៀន (បង្ក្រាបបាន ១២ករណី ឃាត់ខ្លួន ២២នាក់)

* រាជធានីភ្នំពេញ៖ បង្ក្រាបបាន ០៤ករណី ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ គ្រឿងញៀន ០៤កញ្ចប់ធំល្មម និង០៤កញ្ចប់តូច
* ខេត្តស្វាយរៀង៖ អនុវត្តដីកា ឃាត់ខ្លួន ០១នាក់ ពីបទល្មើសគ្រឿងញៀន
* ខេត្តកណ្តាល៖ បង្ក្រាបករណីជួញដូរ ០២ករណី ឃាត់ខ្លួនជនសង្ស័យ ០៣នាក់, អនុវត្តដីកា ឃាត់ខ្លួន ០២នាក់ ពីបទជួញដូរសារធាតុញៀន។
* ខេត្តកំពង់ចាម៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់១ករណី ឃាត់ខ្លួន៣នាក់ ម្សៅក្រាមសថ្លា១កញ្ចប់
* ខេត្តសៀមរាប៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ០១ករណី ឃាត់ខ្លួន០២នាក់, ម៉្សៅមេតំហ្វេតាមីន ៨,០៧ក្រាម
* ខេត្តត្បូងឃ្មុំ៖ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ថ្នាំញៀន០៣កញ្ចប់
*ខេត្តកំពង់ស្ពឺ៖ បង្ក្រានប ០ករណី ឃាត់ខ្លួនមុខសញ្ញា ០១នាក់ ម៉្សៅក្រាមសថ្លា ១កញ្ចប់តូច។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ចំពោះបទល្មើសនានាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនផងដែរ៕