(ភ្នំពេញ)៖ នៅក្នុងកម្មវិធី «វេទិកាការងារ» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗចំនួន៥ មានសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារធ្វើ បានមកដាក់ពាក្យ និងសម្ភាសផ្ទាល់ ចំនួន២២៥នាក់ (ស្រី ១៤៨នាក់) ដែលក្នុងនោះ បេក្ខជនចំនួន០៥នាក់ជាប់ជាស្ថាពរ និង ១២៧នាក់ទៀតជាប់បឋមជាមួយក្រុមហ៊ុនទាំង៥។

ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ AEON SPECIALIZED Bank Cambodia PLC, ក្រុមហ៊ុន MWG Cambodia CO., Ltd, ក្រុមហ៊ុន GBCI Ventures Plc (Fincy), ក្រុមហ៊ុន ONE FRATERNITY CO., Ltd. ក្រុមហ៊ុន DYTELE Group CO.,Ltd ។

កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕