(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានផ្ញើលិខិត ចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ មហាឧបាសក គឹម សាងាន់ ត្រូវជាឪពុកបង្កើត លោក គឹម សន្តិភាព។

ក្នុងសារលិខិតរំលែកទុក្ខនេះ លោក ហ៊ុន ម៉ាណែត បានសរសេរថា៖

«ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានក្តីក្តុកក្តួល រន្ធត់ចិត្តឥឧបមាដោយទទួលដំណឹងថា មហាឧបាសក គឹម សាងាន់ ត្រូវជាឪពុកបង្កើត ឯកឧត្តម គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល បានទទួលមរណភាព នៅថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣៖៣១នាទី រសៀល ក្នុងជន្មាយុ ៩ឆ្នាំ ដោយជរាពាធ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ជ្រាលជ្រៅជាទីបំផុត ព្រមទាំងក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តៅសោកស្តាយស្រណោះអាឡោះអាល័យ ចំពោះមរណភាព មហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់បំផុត នៃក្រុមគ្រួសារ។

ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសក គឹម សាងាន់ សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងខ្លាតឡើយ»៕

ខាងក្រោមនេះជារំលែកទុក្ខរបស់ លោក ហ៊ុន ម៉ាណែត ចំពោះមរណភាពរបស់ មហាឧបាសក គឹម សាងាន់៖