(ភ្នំពេញ)៖ ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលស្ថិតក្នុងភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ នៅខណៈពេលនេះ កំពុងប្រឈមនឹងការបាក់ហើយ បន្ទាប់ពីភ្លៀងធ្លាក់បន្តបន្ទាប់ និងកាន់តែច្រើនឡើង។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ដែលចុះពិនិត្យមើលទំនប់ខាងលើនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ងាយរងគ្រោះដោយទំនប់នេះ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសសង្កាត់គងនយ និងសង្កាត់ទៀន ដែលស្ថិតនៅក្រោមទំនប់នេះ។

នៅពេលនេះកម្លាំងគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងអង្គរក្ស ក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងធ្វេីទប់ស្តាត់ខ្លាចបាក់បណ្តាលអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅតំបន់នោះ៕