(ភ្នំពេញ)៖ ដោយទឹកចិត្តអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លមក លោកឧកញ៉ា ឌួង ឆាយ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសអំពាវនាវដល់សប្បុរសជនចូលរួមមូលនិធិថវិកាតាមរយៈលោកផ្ទាល់ ដើម្បីយកទៅជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នោះ។

លោកបានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវពុកម៉ែបងប្អូនចូលមូលនិធិសប្បុរសធម៌ទាំងអស់គ្នា ដើម្បីប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ សូមចូលរួមជួយគ្នាក្នុងគ្រាអាសន្ន»

ជាមួយគ្នានោះ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហាញគណនីធនាគារ ABA របស់លោកសម្រាប់់ឱ្យសប្បុរសជនចូលរួមមូលនិធិថវិកាពីចម្ងាយផងដែរ ដែលមានលេខ៖ 001660000 Duong Chay៕