(ពោធិ៍សាត់)៖ ដោយមើលឃើញពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាដើម្បីចូលរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់ នៅថ្ងៃចន្ទទី១២ ខែតុលា ឆ្នាំ២០២០ លោកឧញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន 7NG និងលោកស្រី ហ៊ុយ សារី បានយកអំណោយប្រគល់ជូន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ រួមមាន៖អង្ករ២០តោន និងថវិកា៣ពាន់ដុល្លារ ដើម្បីចូលរួមចំណែកជួយដល់ប្រជាជន ដែលទទួលរងដោយគ្រោះទឹកជំនន់។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ក៏បានថ្លែងអំណរអរគុណដល់លោកឧញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន 7NG និងលោកស្រី ហ៊ុយ សារី នេះគឺជាស្មារតីខ្មែរជួយខ្មែរ មិនគិតពីឋានៈ ឬពណ៌សប្បុរនិន្នាការនយោបាយអ្វីនោះឡើយ។

សូមជម្រាបថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានវាយប្រហារលើខេត្តមួយចំនួនរបស់កម្ពុជា ពិសេសខេត្តពោធិ៍សាត់ដែលរងគ្រោះខ្លាំងជាងគេ៕