(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ប្រមុខការទូតចិន៖ ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុត ធ្វើយ៉ាងណាឱ្យកម្ពុជាបន្តរក្សាបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូរ

២៖ ដំបូងបំផុតក្នុងលោក! ប្រធានាធិបតីអាមេរិកប្រកាសថា «ខ្លួនមានប្រព័ន្ធភាពសុំា ដែលអាចទប់ទល់វីរុសកូវីដ-១៩»

៣៖ សម្តេចតេជោ ហ៊ុន សែន៖ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា-ចិន គឺនៅស្ថិតស្ថេរជារៀងរហូត

៤៖ អ្នកជំនាញកំពូលនៅអាមេរិក ប្រតិកម្មចំពោះក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ ដែលបានកាត់តសម្តីលោកខុស យកទៅបម្រើនយោបាយខ្លួនឯង

៥៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ចិនផ្តល់ជំនួយឥតសំណងប្រមាណ ១៤០លានដុល្លារ សម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា

៦៖ ព្យុះទីហ្វុងចំនួនបីនឹងបោកបក់ ភាគអាគ្នេយ៍ប្រទេសចិន រហូតដល់ថ្ងៃទី១៩ ខែតុលា, អាជ្ញាធរចិនកំពុងត្រៀមទប់ទល់

៧៖ ប្រមុខការទូតចិន សន្យានឹងផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជា

៨៖ លោក វ៉ាង យី បានចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ ប្រកបដោយផ្លែផ្កា

៩៖ អេហ្ស៊ីបអបអរសាទរចំពោះ «បទឈប់បាញ់គ្នារវាងអាហ្សែបៃហ្សង់ និងអាមេនី» ក្រោមស្នាដៃសម្របសម្រួលរបស់រុស្ស៊ី

១០៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

១១៖ អ៉ីស្រាអែលប្រឆាំងដាច់ខាច «គម្រោងលក់យន្តហោះចម្បាំង F-35 ឲ្យកាតា» ព្រោះខ្លួនចង់រក្សាភាពនាំមុខ ក្នុងតំបន់មជ្ឈិមបូព៌ា

១២៖ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតាំង រដ្ឋលេខាធិការ៦រូប អនុរដ្ឋលេខា២រូប នៃក្រសួងការពារជាតិ, ដំឡើងឋានន្តរស័កថ្នាក់ នាយឧត្តមសេនីយ៍៦រូប, ឧត្តមសេនីយ៍ឯក២រូប

១៣៖ ព្យុះ និងទឹកជំនន់ផ្តាច់ជីវិតប្រជាជនវៀតណាម ១៧នាក់ និង ១៣នាក់ទៀតបាត់ខ្លួន

១៤៖ អ្នកវិទ្យាសាស្ត្រអូស្ត្រាលី៖ «កូវីដ-១៩អាចរស់នៅលើ កែវ អេក្រង់ទូរស័ព្ទ និងលុយរហូតដល់ ២៨ថ្ងៃ»

១៥៖ ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋឲ្យអនុវត្តន៍តាមការណែនាំមួយចំនួន អំឡុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់

១៦៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ម្សិលមិញ មនុស្ស៥នាក់ស្លាប់ដោយលង់ទឹកនៅកម្ពុជា ខណៈបណ្តាខេត្តមួយចំនួនរងគ្រោះដោយជំនន់ទឹកភ្លៀង

១៧៖ ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់! យុវតីស្រស់ស្អាតម្នាក់ ដើររអិលជើងធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់

១៨៖ អ្នកជំនាញសេដ្ឋកិច្ច៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាផ្លូវនាំឲ្យកម្ពុជាឈានទៅជាប្រទេសសិង្ហបុរីទី២

១៩៖ រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង៖ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម ក្រុមហ៊ុន ស៉ីនទ្រី បន្ដធ្វើកូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាមនៅឡើយ

២០៖ កម្ពុជាទទួលបានផ្លែផ្កាអ្វីខ្លះ ក្នុងទំនាក់ទំនងជាមួយចិន?

* ព័ត៌មាន Fresh News Plus

១៖ Twitter ព្រមានលោក ដូណាល់ ត្រាំ ក្រោយពេលបង្ហោះសាររំលោភច្បាប់ ផ្សព្វផ្សាយព័ត៌មានកូវីដ-១៩

២៖ Nadal គ្រងជើងឯកពាន French Open 2020 ក្រោយផ្តួលជើងខ្លាំង Djokovic នៅវគ្គផ្តាច់ព្រ័ត្រ

៣៖ អង់គ្លេស វាយបកឈ្នះប៊ែលហ្សិក ដើម្បីគ្រប់គ្រងកំពូលតារាងនៅ Nations League

៤៖ Huawei: ទោះបីអាមេរិកដាក់ទណ្ឌកម្ម និងសម្ពាធយ៉ាងធ្ងន់ធ្ងរក្ដី ក៏ Huawei នៅតែអាចបន្តការផ្គត់ផ្គង់ 5G នៅលើទឹកដីអឺរ៉ុបបានយ៉ាងល្អប្រសើរ

៥៖ បារាំង និងព័រទុយហ្គាល់សម្រុកគ្នាដូចព្យុះនៅ Nations League តែចុងក្រោយគ្មានគ្រាប់បាល់ឡើយ!

៦៖ តើអ្នកដឹងទេ! កម្មវិធី The Voice មានដើមកំណើតនៅប្រទេសណា?

៧៖ លីគនារី៖ យ៉ុន យ៉ើន បន្ដធ្វើបាន Hat-Trick ជួយក្រុមកំពង់ស្ពឺ-ណាហ្គា ឈ្នះ ៣ប្រកួតផ្ទួនៗ

៨៖ មិនធម្មតា! ក្រុម BLACKPINK បង្កើតកំណត់ត្រាថ្មី ក្លាយជាក្រុមចម្រៀងនារី K-POP ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងតារាង Billboard 200 របស់អាមេរិក

៩៖ ប្រធាន LaLiga ព្រមានថា គ្មានបញ្ហាទេ ទោះមាន ឬគ្មាន Messi លេងក្នុងក្លិប Barcelona

១០៖ សហភាពអឺរ៉ុបត្រៀមធ្វើការរឹតបន្តឹងបន្ថែមលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook, Apple, Amazon និង Google ជាដើម

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com