(បន្ទាយមានជ័យ)៖ អាជីវករខ្មែរជាច្រើននាក់ ដែលលក់ដូរទំនិញ នៅក្នុងផ្សាររុងក្លឿ ត្រូវបានគេរាយការណ៍ថា ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន បន្ទាប់ពីបានព្យាយាមរារាំង មិនឲ្យចាប់ទំនិញក្លែងម៉ាកយីហោ និងបានបំផ្លាញរថយន្តមួយគ្រឿង របស់សមត្ថកិច្ចថៃ។

ករណីចាប់ខ្លួននេះធ្វើឡើង នៅវេលាម៉ោងប្រមាណជិត១០ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នៅក្នុងផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News បានបញ្ជាក់ថា សមត្ថកិច្ចថៃបានឡោមព័ទ្ធចាប់តូបអក្សរ C ដែលលក់វ៉ែនតា និងនាឡិកាដែលគេអះអាងថា រំលោភកម្មសិទ្ធិបញ្ញា។ ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរកម្ពុជា មេត្តាជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរ ដែលសមត្ថកិច្ចចាប់យកទៅទាំងនោះផង៕

អាជីវករខ្មែរជាច្រើននាក់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅផ្សាររុងក...

អាជីវករខ្មែរជាច្រើននាក់ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន នៅផ្សាររុងក្លឿ ខណៈរារាំងមិនឲ្យចាប់ទំនិញក្លែងម៉ាក(បន្ទាយមានជ័យ)៖ អាជីវករខ្មែរជាច្រើននាក់ ដែលលក់ដូរទំនិញ នៅក្នុងផ្សាររុងក្លឿ ត្រូវបានគេរាយការណ៍ថា ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន បន្ទាប់ពីបានព្យាយាមរារាំង មិនឲ្យចាប់ទំនិញក្លែងម៉ាកយីហោ និងបានបំផ្លាញរថយន្តមួយគ្រឿង របស់សមត្ថកិច្ចថៃ។

Posted by Fresh News on Tuesday, February 2, 2016